Sunday, April 30, 2017

រូបសំណាកប្រវត្តិសាស្រ្តព្រះបាទ ស៊ី សុវត្ថិ លើភ្នំដូនពេញ Historical Statue King Sisowath on the DaunPenh Hill (Wat Phnom).

វត្តភ្នំជាអត្តសញ្ញាណ និងជាចំណុចកណ្តាល​របស់​រាជធានីភ្នំពេញ។ វត្តភ្នំត្រូវបានសាងសង់កំឡុងឆ្នាំ​១៣៧៣ ហើយ​មាន​កំពស់ ២៧ម៉ែត្រ។
បើយើងដើរជុំវិញវត្តភ្នំមួយត្រួស យើង​នឹង​សង្កេត​ឃើញ​រូប​សំណាក​មួយ ដែល​គួរ​ឱ្យចាប់​អារម្មណ៍ នោះគឺរូបព្រះបាទ ស៊ី សុវត្ថិ ដែលអ្នករាជការជំនាន់នោះកសាងឡើងដើម្បីរំលឹកគុណព្រះអង្គក្នុងការពឹងបារាំងឱ្យជួយទាមទារខេត្តខ្មែរដែលសៀមបានរំលោភយក។


ខេត្តដែលសៀមបានទន្រ្ទានកាន់កាប់យកមានច្រើន តែសៀមប្រគល់ឱ្យតែខេត្តចំនួន៣ប៉ុណ្ណោះមកខ្មែរវិញគឺមាន៖ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តស៊ី សុផុន ដោយខេត្តនីមួយៗតំណាងដោយរូបសំណាកនារី៣នាក់គឺ៖ នារីទី ១ តែងខ្លួនដូចអប្សរាលើជញ្ជាំងតាមប្រាសាទ និងមានកាន់ពានដាក់រូប​ប្រាសាទ​បុរាណ​គឺតំណាងឱ្យ​ខេត្តសៀមរាប និង​អ្នកឈរ​បន្ត​បន្ទាប់​​ទៀត​គឺ​តំណាង​​ឲ្យ​ខេត្តបាត់ដំបង និង​សិរីសោភ័ណ។ នារីទី៣​កាន់ពាន​ដាក់​ឯកសារ​ស្តីពី​សន្ធិសញ្ញា​បារាំង​សៀម ប្រគល់​ដែនដី​ទាំងបីខេត្ត​នេះមកខ្មែរ​វិញ។

សន្ធិសញ្ញាបារាំង-សៀម ចុះថ្ថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩០៧