វត្តភ្នំជាអត្តសញ្ញាណ និងជាចំណុចកណ្តាលរបស់រាជធានីភ្នំពេញ។ វត្តភ្នំត្រូវបានសាងសង់កំឡុងឆ្នាំ១៣៧៣ ហើយមានកំពស់ ២៧ម៉ែត្រ។
បើយើងដើរជុំវិញវត្តភ្នំមួយត្រួស យើងនឹងសង្កេតឃើញរូបសំណាកមួយ ដែលគួរឱ្យចាប់អារម្មណ៍ នោះគឺរូបព្រះបាទ ស៊ី សុវត្ថិ ដែលអ្នករាជការជំនាន់នោះកសាងឡើងដើម្បីរំលឹកគុណព្រះអង្គក្នុងការពឹងបារាំងឱ្យជួយទាមទារខេត្តខ្មែរដែលសៀមបានរំលោភយក។
ខេត្តដែលសៀមបានទន្រ្ទានកាន់កាប់យកមានច្រើន តែសៀមប្រគល់ឱ្យតែខេត្តចំនួន៣ប៉ុណ្ណោះមកខ្មែរវិញគឺមាន៖ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តស៊ី សុផុន ដោយខេត្តនីមួយៗតំណាងដោយរូបសំណាកនារី៣នាក់គឺ៖ នារីទី ១ តែងខ្លួនដូចអប្សរាលើជញ្ជាំងតាមប្រាសាទ និងមានកាន់ពានដាក់រូបប្រាសាទបុរាណគឺតំណាងឱ្យខេត្តសៀមរាប និងអ្នកឈរបន្តបន្ទាប់ទៀតគឺតំណាងឲ្យខេត្តបាត់ដំបង និងសិរីសោភ័ណ។ នារីទី៣កាន់ពានដាក់ឯកសារស្តីពីសន្ធិសញ្ញាបារាំងសៀម ប្រគល់ដែនដីទាំងបីខេត្តនេះមកខ្មែរវិញ។
សន្ធិសញ្ញាបារាំង-សៀម ចុះថ្ថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩០៧