Saturday, May 6, 2017

ឈូក Lotus.

ឈូកជារុក្ខជាតិជលជជាតិវារដុះក្នុងភក់ដែលមានទឹកនឹង រាក់ល្មម វាច្រើនដុះនៅតាមបឹង ស្រះ អូរ ត្រពាំង ឬក្នុង​ពាងសម្រាប់ដាំលម្អមុខទីសក្ការៈ ផ្ទះ...។ ដើម(ធាង)ឈូកមានបន្លាល្អិតៗ ដែលជាបញ្ហារបស់ត្រី​អត់ស្រកីពិបាករស់នៅជាមួយ។
ឈូកមាន២ប្រភេទគឺ៖ ​ឈូក​បេង​មាន​ផ្កា​ពណ៌​ស និង​ឈូក​បាយ​មាន​ផ្កា​ពណ៌​ស៊ីជម្ពូ ចំណែកឯផ្កា​ឈូក​ខ្លះមានច្រើនស្រទាប់ក្រាស់ដូចនឹងផ្កាម្លិះរួត និង​ខ្លះទៀតក៏មានស្រទាប់តិច។
ឈូកមានអត្ថប្រយោជន៍ច្រើនណាស់ដូចជា៖ 
១.មើម និងក្រអៅឈូកអាចយកទៅស្លរ ឆា ជ្រក់...។ល។ ចំពោះមើមក៏គេអាចយកទៅហាន់ហាលឱ្យស្ងួត រួច​កិន ធ្វើជាម្សៅឈូកសម្រាប់យកធ្វើជាបង្អែម។
មើមឈូក
២.ផ្កាឈូកមានប្រយោជន៍សម្រាប់ពុទ្ធបរិស័ទកាច់យកទៅថ្វាយព្រះពេលថ្ងៃសីល ឬក្នុងពិធី​បុណ្យទានផ្សេង។ តើអ្នកដឹងទេថាមូលហេតុអ្វីដែលផ្កាឈូកត្រូវបានពុទ្ធបរិស័ទនិយមយកទៅថ្វាយព្រះជាងផ្កាដ៏ទៃ ?
ឈូកនៅឃុំវិហារសួគ៌
៣.ផ្លែឈូកខ្ចីអាចបកញាំផ្ទាល់ ឬយកទៅស្ងោ ចំណែកឯគ្រាប់ឈូកទុំគេអាចយក​ទៅធ្វើជាបង្អែមគ្រាប់ឈូក ដំណាប់ឈូក ឬកិនឱ្យម៉ត់ជាម្សៅសម្រាប់ច្នៃធ្វើរបស់ញាំផ្សេងៗទៀតក៏បាន។ ចំពោះបណ្តូលឈូក​(ក្នុងផ្លែ)មានរស់ល្វីង ដែលប្រជាជនយើងភាគច្រើនយកវាធ្វើថ្នាំត្រជាក់ជួយដល់​សុខភាព។
ផ្លែឈូកខ្ចី

ការហាលគ្រាប់ឈូកទុំ
៤.ស្លឹកឈូកមានប្រយោជន៍សម្រាប់ខ្ចប់ម្ហូបអាហារមានក្លិនក្រអូបប្រហើរ និងជួយបរិស្ថានកុំឱ្យមានការប្រើថង់ផ្លាស្ទិចព្រោះស្លឹកឈូកឆាប់រលួយជាង និងមិនបញ្ចេញជាតិពុលដល់ម្ហូបអាហារ។
៥.សរសៃឈូក គេយកទៅច្នៃធ្វើជាអំបោះឈូកសម្រាប់ផលិតចេញជាក្រណាត់ អាវ...។ល។
សរសៃឈូក
ឧបករណ៍កាត់សំបកឈូកទុំ